នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលោក John Neuffer ប្រធានសមាគម ឧស្សាហកម្ម Semiconductor សហរដ្ឋអាមេរិក (SIA)។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី ៧ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក John Neuffer ប្រធានសមាគម ឧស្សាហកម្ម Semiconductor សហរដ្ឋអាមេរិក (SIA) និងថ្នាក់ដឹកនាំសហគ្រាស semiconductor ឈានមុខគេរបស់សហរដ្ឋអាមេរិកដូចជា៖ Intel, Qualcom, Ampere, ARM ... ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា វៀតណាមកំពុងស្រាវជ្រាវនិងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគម្រោង អភិវឌ្ឍន៍ធនធានមនុស្ស ជាមួយនឹងគោលដៅបណ្តុះបណ្តាលធនធានមនុស្សពី ៥០.០០០ - ១០០.០០០ នាក់ក្នុងឧស្សាហកម្ម semiconductor ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០; ទន្ទឹមនឹងនោះគឺបង្កើតយន្តការអនុគ្រោះដ៏សមស្រប ដើម្បីទាក់ទាញស ហគ្រាសបរទេសឈានមុខគេក្នុងការផលិត រចនា និងអភិវឌ្ឍផលិតផលបន្ទះឈីប semiconductor ចូលមកប្រទេសវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ SIA ជំរុញឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់ នូវខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ហើយលុបចោលការគ្រប់គ្រងមិនចាំបាច់ក្នុង ការផ្ទេរបច្ចេកវិទ្យា; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា ការស្រាវ ជ្រាវ ការផលិត កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ការសាងសង់ បន្ទប់ពិសោធន៍ ជួយគាំទ្រសហគ្រាសវៀតណាមក្នុងការចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកលរបស់សហរដ្ឋអាមេរិក ក៏ដូចជាសហប្រតិបត្តិការគ្នាក្នុងការ កសាង កែលម្អស្ថាប័ន និងគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យ semiconductor។
រីឯខ្លួនវិញ លោកប្រធាន SIA បានអះអាងថា វៀតណាមគឺជាគោលដៅ ទាក់ទាញបំផុតសម្រាប់វិនិយោគិនអាមេរិកក្នុងវិស័យ semiconductor ហើយអាច ដើរតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ប្រភពធនធានមនុស្ស។ សហគ្រាស អាមេរិកត្រៀមខ្លួនជាស្រេចរឹតបន្តឹងទំនាក់ទំនង ជំរុញការវិនិយោគ និងកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមក្នុងវិស័យ semiconductor ជាពិសេសការបណ្តុះបណ្តាលអ្នក មានទេពកោសល្យ និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយផលប្រយោជន៍ទៅវិញទៅមក៕