|
ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។
(រូបថតកាសែត An Ninh Thu Do) |
VOV-ប្រធានរដ្ធវៀតណាមលោក Truong Tan Sang នាព្រឹកថ្ងៃទី៦មិនាបានមកជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។ ប្រធានរដ្ធ Truong Tan Sang បានកោតសរសើររាល់ស្នាដៃរបស់កំលាំងប៉ូលីស្ត៍ចល័តក្នុងប៉ុន្មានឆ្នាំកន្លងមក
និងសង្កត់ធ្ងន់ថា ការដែលធានាសុវត្ថិភាពសំរាប់បណ្ដាព្រឹត្តិការនយោបាយ
សេដ្ធកិច្ច វប្បធម៍ធំៗបានរួមចំណែកកសាងរូបភាពវៀតណាមជាកន្លែងមកសុវត្ថិភាពចំពោះមិត្តភ័ក្កលើពិភពលោក។ “ខ្ញុំវាយដំលៃខ្ពស់រាល់ស្នាដៃរបស់ប៉ូលិស្តចល័តពីព្រោះថាក្នុងសភាពការណ៍
នៅខាងក្នុងនិងខាងក្រៅប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ប៉ុន្តែបណ្ដាយុទ្ធជនរួមជា មួយកំលាំងមានសម័ត្ថកិច្ចផ្សេងៗបានរួមវិភាគទានរក្សាបានសុវត្ថិភាពសំរាប់ បណ្ដាសកម្មភាពនយោបាយពីដើមឆ្នាំមក។ ដល់ឥឡូវនេះ យើងឃើញថា បរិមាណភ្ញៀវទេសចរណ៍បរទេសមិនថយចុះ ទោះបីស្ថានភាពពិភពលោក ដ៏ស្មុគស្មាញអំពីសន្តិសុខនិងនយោបាយក្តី។ ប្រការនោះសឲ្យឃើញថា វៀតណាមជាកន្លែងមកសុវត្ថិភាពចំពោះភ្ញៀវបរទេស។”
ប្រធានរដ្ធ Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ បក្ស រដ្ធជានិច្ចកាលយកចិត្តទុកដាក់ដល់ ការកសាងកំលាំងនគរបាលប្រជាជននិយាយរួមនិងកំលាំងប៉ូលីស្ត៍ចល័ត និយាយដោយឡែកជាកំលាំងរៀបរយចំណាលទំនើប។ សេចក្តីសំរេចចិត្តនៃមហាសន្និបាតបក្សលើកទី១១ក៏បានអះអាងថាកំលាំងប៉ូលីស្ត៍ចល័តជាកំលាំងមួយក្នុងចំណោមកម្លាំងចំនួនបីត្រូវបានទំនើបភាវូបនីយកម្មភ្លាមៗ៕