ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង ខុទ្ទកាល័យប្រធានរដ្ឋទាំងពី វៀតណាម និងឡាវ

Chia sẻ
(VOV)_នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការ
ងារនៅឡាវចាប់ពីថ្ងៃទី ៤ ដល់ ៧ មេសា នាព្រឹកថ្ងៃទី ៥
 មេសា នៅទីក្រុងវៀងចន្ទប្រទេសឡាវ គណៈប្រតិភូ
ខុទ្ទកាល័យប្រធារដ្ឋវៀតណាម ដែលដឹកនាំដោយលោក
 Dao Viet Trung ប្រធាន​ខុទ្ទកាល័យ​ បានជួបសន្ទនាជា
មួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ​ឡាវ​លោក Bounnhang
 Volachith ។
ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង ខុទ្ទកាល័យប្រធានរដ្ឋទាំងពី វៀតណាម និងឡាវ - ảnh 1
ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង ខុទ្ទកាល័យប្រធានរដ្ឋទាំងពី វៀតណាម និងឡាវ  (VOV)

(VOV)_នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ៤ ដល់ ៧
 មេសា នាព្រឹកថ្ងៃទី ៥ មេសា នៅទីក្រុងវៀងចន្ទប្រទេសឡាវ គណៈប្រតិភូ ខុទ្ទកាល័យ
ប្រធារដ្ឋវៀតណាម ដែលដឹកនាំដោយលោក Dao Viet Trung ប្រធាន​ខុទ្ទកាល័យ​ បានជួប
សន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ​ឡាវ​លោក Bounnhang Volachith ។ លោក
 Dao Viet Trung បានរាយការណ៍​ជូន​ចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក
Bounnhang Volachith អំពី​លទ្ធផល​នៃកិច្ចចរចារជាមួយរដ្ឋមន្ត្រី និងជាប្រធាន ខុទ្ទកាល័យ
​ប្រធានរដ្ឋ​ឡាវ​លោក Khammeang Phongthady  ។ លោក Dao Viet Trung បានឲ្យដឹងថា
នាពេលអនាគតភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទ
ពិសោធន៍ដើម្បីបង្កើនសមត្ថភាពជំនាញសំដៅសម្រេចយ៉ាងល្អកិច្ចការបម្រើថ្នាក់​ដឹក
នាំជាន់ខ្ពស់របស់រដ្ឋទាំងពីរវៀតណាម​ និងឡាវ ។

        រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បាន
វាយតម្លៃខ្ពស់អំពី កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាងខុទ្ទកាល័យប្រធាន
រដ្ឋវៀតណាម និងខុទ្ទកាល័យប្រធានរដ្ឋឡាវ នារយៈ​ពេល​កន្លងទៅ ហើយបញ្ជាក់អំពីលទ្ធផល
​នៃកិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្ការ​វាងស្ថាប័នទាំងពីរ ​គឺមិនត្រឹមតែជួយអភិវឌ្ឍ
ទំនាក់​ទំនងរវាងខុទ្ទកាល័យ​ប្រធានរដ្ឋទាំងពីរនោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្ម​
ពង្រឹងទំនាក់​ទំនង​មិត្តភាពជា​ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការ​គ្រប់
ជ្រុង​ជ្រោយឡាវ - វៀតណាម។អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ​មានគោល​បំណងថា
ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម និងខុទ្ទកាល័យប្រធានរដ្ឋឡាវនឹង បន្តពង្រឹងកិច្ចសហ
ប្រតិបត្តិការ សហការយ៉ាង​ជិតស្និទ្ធប្រកបដោយ​ប្រសិទ្ធិភាព​បន្ថែមទៀត ដើម្បីរួមចំណែក
អភិវឌ្ឍ​និងពូនជ្រុំទំនាក់ទំនងពិសេសវៀតណាម - ឡាវ។

ប្រតិកម្មទៅវិញ