ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលស្វាគមន៍ប្រធានរដ្ឋសភាហ្វាំងឡង់ លោក Jussi Halla-aho។ (រូបថត៖ VNA) |
មុននោះ នាព្រឹកថ្ងៃទី ២៦ មីនា ប្រធានរដ្ឋសភាហ្វាំងឡង់បានចូលរួមពិធីប្រគល់ វិញ្ញាបនប័ត្របញ្ចប់ការសាងសង់គម្រោងរោងចក្រផលិតថាមពលអគ្គីសនីពីសំរាម Thang Long - Bac Ninh នៅទីរួមខេត្ត Que Vo (ខេត្ត Bac Ninh)។ នេះគឺជារោង ចក្រដែលបានឧបត្ថម្ភ សាងសង់ និងដំណើរការដោយប្រើបច្ចេកវិទ្យាហ្វាំងឡង់។ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាហ្វាំងឡង់បានទៅទស្សនា និងធ្វើការនៅសាលា Tan Thoi Dai; ចូលរួមពិធីសម្ពោធការិយាល័យកុងស៊ុលថ្មីនៃស្ថានទូតហ្វាំងឡង់; ទស្សនាកេរ្តិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam និងកេរ្តិ៍ដំណែលពន្ធ នាគារ Hoa Lo។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋសភា Jussi Halla- aho នៅខាងក្រៅតំបន់អឺរ៉ុប ចាប់តាំងពីលោកឡើងកាន់តំណែង (ខែមិថុនា ឆ្នាំ ២០២៣) ហើយលោកត្រឹមតែបំពេញទស្សនកិច្ចនៅវៀតណាមប៉ុណ្ណោះ មិនរួមបញ្ចូល ទស្សនកិច្ចនៅប្រទេសផ្សេងទៀតទេ។ ប្រការនេះបង្ហាញពីឋានៈពិសេសរបស់វៀត ណាមក្នុងគោលនយោបាយកិច្ចការបរទេសរបស់ហ្វាំងឡង់ ក៏ដូចជាទំនាក់ទំនងមិត្ត ភាពដ៏ល្អប្រសើរ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏ ជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូតរវាងហ្វាំងឡង់ និងវៀតណាម (១៩៧៣-២០២៣ ផងដែរ៕