ប្រធានរដ្ឋសភាវៀតណាម​អញ្ជើញទទួលជួប​គណៈប្រតិភូ​ធុរកិច្ច​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលនិងរដ្ឋវៀតណាមជានិច្ចកាលបានរួមដំណើរនិងបង្ករាល់លក្ខណៈងាយស្រួលដល់សហគមន៍ធុរកិច្ចនិយាយរួម ក្នុងនោះមានសហគ្រាស និងវិនិយោគិនសហរដ្ឋអាមេរិក និងសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក -អាស៊ាននិយាយដោយឡែក ដើម្បីបន្តវិនិយោគប្រកបដោយជោគជ័យ ចីរភាព និងយូរអង្វែងនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម​អញ្ជើញទទួលជួប​គណៈប្រតិភូ​ធុរកិច្ច​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

នារសៀលថ្ងៃទី៩ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Ted Osius ប្រធាន និងជាអគ្គនាយកក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃថ្នាក់ដឹកនាំបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកជាង ៤០ រូបទៀត ដែលប្រតិបត្តិការលើវិស័យប្រើប្រាស់ទំនិញថាមពលឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន សេវាកម្មហិរញ្ញវត្ថុ និងវិស័យផ្សេងៗជាច្រើនទៀត។

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាល និងរដ្ឋវៀតណាមជានិច្ចកាលបានរួមដំណើរ និងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ធុរកិច្ចនិយាយរួម ក្នុងនោះមានសហគ្រាសនិងវិនិយោគិនសហរដ្ឋអាមេរិក សមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននិយាយដោយឡែក ដើម្បីបន្តវិនិយោគប្រកបដោយជោគជ័យ ចីរភាព និងយូរអង្វែងនៅវៀតណាម។ លោកប្រធានរដ្ឋសភាបានអះអាងថា៖ “ក្នុងស្មារតីនោះ រដ្ឋសភាវៀតណាមប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មអំណោយផលសម្រាប់គ្រប់សមាសភាគសេដ្ឋកិច្ច សហគ្រាស វិនិយោគិន ក្នុងនោះមានសហគ្រាសសហរដ្ឋ អាមេរិក និងសមាជិកនៃសហគមន៍ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក ដើម្បីសហគ្រាសសហរដ្ឋ អាមេរិកបន្តមានអារម្មណ៍នឹងនរចិត្ត ក្នុងការពង្រីកទ្រង់ទ្រាយវិនិយោគលើវិស័យដែលសហរដ្ឋអាមេរិកមានប្រៀបខ្លាំងនិងវៀតណាមមានតម្រូវការ។ ក្នុងបរិបទនៃស្ថានការណ៍លំបាកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅតែបន្តជាសសរស្តម្ភមួយ ហើយទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកកាន់តែមានការអភិវឌ្ឍ”។

ប្រធានរដ្ឋសភាវៀតណាម​អញ្ជើញទទួលជួប​គណៈប្រតិភូ​ធុរកិច្ច​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន - ảnh 2ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបគណៈប្រតិភូធុរកិច្ចនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

ជាការឆ្លើយតប លោក Ted Osius ប្រធាននិងជានាយកក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានអះអាងថា បណ្ដាសហគ្រាសសហរដ្ឋអាមេរិកមានគោលបំណងចង់រួមជាមួយវៀតណាមជំរុញការអភិវឌ្ឍ ខឿនសេដ្ឋកិច្ចឌីជីថល ហើយតាមនោះជំរុញកំណើនសេដ្ឋកិច្ចនិយាយរួម ជួយសហគ្រាសវៀតណាមស្ដារឡើងវិញ ក៏ដូចជាជួយលើកកម្ពស់នាក់ទំនងពាណិជ្ជកម្មទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ