ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសិក្ខាសាលា “ផ្តល់យោបល់​លើសេចក្តី​ព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)

Chia sẻ
(VOVWORLD) - សន្និសីទនេះរៀបចំឡើងដើម្បីប្រមូលផ្តុំ និងពង្រីកតួនាទី បញ្ញារបស់ក្រុមអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកមានបទពិសោធន៍ជាក់ស្តែងលើវិស័យជាច្រើន ដើម្បីចូលរួមផ្តល់យោបល់ សុក្រិតគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសិក្ខាសាលា “ផ្តល់យោបល់​លើសេចក្តី​ព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VNA)

នារសៀលថ្ងៃទី២៦ ខែសីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងធ្វើជាប្រធានសិក្ខាសាលាក្រោមប្រធានបទ “ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)។

សន្និសីទនេះរៀបចំឡើងដើម្បីប្រមូលផ្តុំ និងពង្រីកតួនាទី បញ្ញារបស់ក្រុមអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកមានបទពិសោធន៍ជាក់ស្តែងលើវិស័យជាច្រើន ដើម្បីចូលរួមផ្តល់យោបល់ សុក្រិតគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ក្នុងនោះផ្តោតលើការពិភាក្សា និងផ្តល់យោបល់សំដៅបំភ្លឺពីមូលដ្ឋានទ្រឹស្តី និងស្ថានភាពជាក់ស្តែងនៃការធ្វើវិសោធនកម្មច្បាប់ភូមិបាល។ ធានាការតាក់តែងច្បាប់តាមទស្សនៈ គោលមាគ៌ា គោលការណ៍របស់បក្ស ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ និងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ទាក់ទងនឹងវិស័យភូមិបាល ធ្វើជាមូលដ្ឋានសម្រាប់ការធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់ភូមិបាល ឆ្នាំ ២០១៣។ តាមគម្រោង បន្ទាប់ពីរដ្ឋសភាបានពិភាក្សា និងផ្តល់យោបល់ជាលើកដំបូងក្នុងសម័យប្រជុំរដ្ឋលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ (ខែតុលា ឆ្នាំ២០២២) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងសម្របសម្រួលជាមួយរដ្ឋាភិបាល ដើម្បីរៀបចំការប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋលើសេចក្តីព្រាងច្បាប់ស្តីពីពង្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ