ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមវេទិកាគោលនយោបាយ និងច្បាប់ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែសីហា នៅរដ្ឋធានី Jakarta ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាគោលនយោបាយ និងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះមានការចូលរួមពីធុរកិច្ចជាង ២០០ មកពីប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមវេទិកាគោលនយោបាយ និងច្បាប់ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិនៅវេទិកា (រូបថត៖ qdnd.vn)

វេទិកានេះគឺជាឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់ឥណ្ឌូនេស៊ី ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ហើយតួរលេខនេះនឹងកើនឡើងជាលំដាប់ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

អញ្ជើញថ្លែងក្នុងវេទិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា៖ “ក្នុងវិស័យសេដ្ឋកិច្ច ឥណ្ឌូនេស៊ីគឺជាដៃគូសំខាន់នាំមុខគេរបស់វៀតណាមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនិន្នាការនៃការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មនិងការវិនិយោគឡើងវិញយ៉ាងខ្លាំងលើមាត្រដ្ឋានពិភពលោក និងក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនស្ថិតស្ថេរនិងមិនអាចទាយទុកជាមុនបាននោះ ប្រទេសទាំងពីរវៀតណាមនិងឥណ្ឌូនេស៊ីអាចពង្រឹងទាំងស្រុងនិងសម្រួលពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយមិនដាក់របាំងពាណិជ្ជកម្មមិនមែនពន្ធគយ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់ សហការបង្កើតឡើង និងរួមគ្នាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី និងជាយុទ្ធសាស្ត្រ ដែលភាគីទាំងពីរមានប្រៀបខ្លាំង"។

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមវេទិកាគោលនយោបាយ និងច្បាប់ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូធ្វើពិធីបើកផ្លូវហោះហើរត្រង់ទីក្រុងហូជីមិញ-ហ្សាការតា (រូបថត៖ qdnd.vn)

នៅក្នុងវេទិកានេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ៖ ថាមពលកកើតឡើងវិញ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ កសិកម្ម និងនេសាទ ឧស្សាហកម្មហាឡាល និងទេសចរណ៍។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាជីវកម្មដឹកជញ្ជូនផ្លូវសមុទ្រ វៀតណាម និងក្រុមហ៊ុន Black Diamond Resources TBK, ក្រុមហ៊ុន Sinar Multi Surya Cemerlang; ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រនិងក្រុមហ៊ុន Virema Impex។

លោកប្រធានរដ្ឋសភាក៏បានធ្វើជាសាក្សីក្នុងពិធីបើកជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងហ្សាកាតា ដែលនាំឱ្យចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរ វៀតណាម-ឥណ្ឌូនេស៊ី ឡើងដល់ ៨៤ជើងក្នុងមួយសប្តាហ៍ ចាប់ពីខែនេះតទៅ៕

ប្រតិកម្មទៅវិញ