ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញមកទស្សនាសាកលវិទ្យាល័យ Chulalongkorn។ (រូបថត៖ VOV) |
ចំពោះទំនាក់ទំនងវៀតណាម - ថៃ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមានបំណង ចង់លើកកំពស់ភាពជិតស្និទ្ធ ទំនុកចិត្ត និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀតណាម និងថៃ។ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនេះ លោកប្រធានរដ្ឋសភាបានលើក ឡើងនូវសំណើចំនួន៥ រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធភាពលើគ្រប់កម្រិត៖ បក្ស រដ្ឋ សភា និងរវាងប្រជាជនជាមួយប្រជាជន; នាំកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ថៃ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយ មានបាវចនា "ទំនុកចិត្ត ការទទួលខុសត្រូវ ស្មោះត្រង់ កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពទៅវិញទៅមក"; ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចយ៉ាង ទូលំទូលាយ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ “ការតភ្ជាប់ចំនួន៣” ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានកម្រិត ២៥ ពាន់លានដុល្លារ អាមេរិកក្នុងពេលឆាប់ៗនេះ។ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្នុងនោះ បង្កើនការតភ្ជាប់ទេសចរណ៍ក្រោមក្របខណ្ឌ “ប្រទេសពីរ គោលដៅទេសចរណ៍តែ មួយ”; ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុ ភាគី។
តាមប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយពង្រីកសមិទ្ធិផលនៃកិច្ច សហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមក នេះជាពេលវេលាដើម្បី ឲ្យវៀតណាម និងថៃរួមគ្នាខិតខំប្រឹងប្រែងឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងនា ពេលខាងមុខ។
“នៅក្នុងពិភពលោកមួយដោយមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញ និង មិនអាចទាយទុកជាមុនបានដូចបច្ចុប្បន្ន ប្រទេសទាំងពីរគឺជាសមាជិកដ៏សំខាន់ មាន កិត្យានុភាព និងការទទួលខុសត្រូវ។ ប្រទេសទាំងពីរមានទំនាក់ទំនងនយោបាយ និងមូលដ្ឋានដ៏ល្អប្រសើរបែបនេះ។ ខ្ញុំគិតថា នេះជាពេលវេលាដ៏ល្អដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អនាគត និងចក្ខុវិស័យគឺយើងមានស្រាប់ហើយ អ្វីដែលសំខាន់គឺការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បី សម្រេចបាននូវសេចក្តីប្រាថ្នា និងចក្ខុវិស័យ។ ប្រការនេះនាំមកនូវផលប្រយោជន៍ជាក់ ស្តែងដល់អាស៊ាន នាំមកនូវភាពធន់ និងវិបុលភាពដល់ប្រជាជននៃប្រទេសទាំងពីរ”៕