ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់អំណោយជូនសហគ្រាសដែលបានជួយឧបត្ថម្ភសហគមន៍ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍរបស់សហគមន៍ធុរជនវៀតណាមនាពេលកន្លងទៅ។ សហគ្រាសវៀតណាមជាច្រើនបាន និងកំពុងចាត់ទុកសកម្មភាពសប្បុរសធម៌និងសន្តិសុខសង្គមគឺជាផ្នែកមួយ ដែលមិនអាចខ្វះបានចំពោះគោលដៅធ្វើអាជីវកម្មនានា។ លោកស្រី Nguyen Thi Kim Ngan បានជូនពរឲ្យសហគមន៍ធុរជនវៀតណាមនិយាយរួម និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ Van Phu – Invest និយាយដោយឡែកមានស្នាដៃក្នុងសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម ព្រមទាំងបន្តចែករំលែកអំពីសមិទ្ធិផលទាំងនេះជាមួយសង្គមផងដែរ៕