ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅ EP

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុបគឺសំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយសហភាព អឺរ៉ុបនិងសភាអឺរ៉ុប ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយដៃគូនានា លើវិស័យមានសក្ដានុភាព។

  បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរដ្ឋសភាបានអញ្ជើញទៅកាន់ទីក្រុងព្រុច សែល ប្រទេសបែលហ្ស៊ិក ចាប់ផ្ដើមដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុប (EP)។

        ដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុបគឺសំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយសហភាព អឺរ៉ុបនិងសភាអឺរ៉ុប ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយដៃគូនានា លើវិស័យមានសក្ដានុភាព។

        ដំណើរទស្សនកិច្ចលើកនេះក៏សំដៅផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារ កសាងច្បាប់ស្ដីពីវិស័យថ្មីៗដូចជាវិស័យការពារសុវត្ថិភាពទិន្នន័យបុគ្គល និង ដំណើរការចូលរួមអនុសញ្ញានានារបស់ ILO ផងដែរ។ ទន្ទឹមនឹងនោះភាគីទាំង ពីរនឹងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ ដូចគ្នាដូចជាបញ្ហាសិទ្ធិមនុស្ស បញ្ហារបរនេសាទ បញ្ហាគ្រប់គ្រងព្រៃឈើនិងជំរុញ ពាណិជ្ជកម្មឈើផងដែរ។

        ក្នុងឱកាសដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុប ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានព្រឹទ្ធ សភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី-ប្រធានតំបន់ Wallonie របស់បែលហ្ស៊ិក អំពីទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ