ទិដ្ឋភាពនៃជំនួប |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ បន្ទាប់ពីរយៈពេល ៧០ ឆ្នាំមក នេះគឺជាឱកាសសម្រាប់វៀតណាម - ឡាវ ធ្វើការពិនិត្យឡើងវិញ នូវប្រពៃណីដ៏រុងរឿងរបស់កងទ័ពស្ម័គ្រចិត្តដែលបានប្រគៀកស្មាជាមួយគ្នា ដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រទេសនីមួយៗ ដើម្បីសុភមង្គលរបស់ប្រជាជន។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា កង ទ័ពស្ម័គ្រចិត្តនាសម័យនោះ ឥឡូវនេះមានអាយុកាន់តែច្រើន សុខភាពចុះខ្សោយ ប៉ុន្តែ អនុស្សាវរីយ៍នាគ្រានោះ នៅតែដិតដាមក្នុងអារម្មណ៍របស់ពួកគេ។ អ្នកទាំងនេះ ដែលបានរួមចំណែកពូនជ្រុំនូវទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ អោយកាន់តែមានការរីកចម្រើនជាលំដាប់។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit សង្ឃឹមថា រដ្ឋសភានៃប្រទេសទាំងពីរនឹងចែករំលែកនូវបទពិសោធន៍ សម្រាប់សកម្មភាពតាក់តែងច្បាប់ និងឃ្លាំមើលអោយកាន់តែប្រសើរឡើង។ លោកបានស្នើថា វៀតណាមនិងឡាវមានសកម្មភាពជាក់ស្តែងដើម្បីផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយអោយរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕