ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ប្រធានតំបន់ Wallonie បែលហ្ស៊ិក

Chia sẻ
(VOVWORLD) - លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការ ដែលរដ្ឋអំណាចតំបន់ Wallonie គោរពវៀតណាម ហើយជ្រើសរើសវៀតណាម ជាប្រទេសតែមួយគត់នៅទ្វីបអាស៊ីដើម្បីបើកការិយាល័យតំណាងអចិន្រ្តៃយ៍ក្នុង អំឡុងពេលជាង២០ឆ្នាំកន្លងទៅ។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ប្រធានតំបន់ Wallonie បែលហ្ស៊ិក - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានតំបន់ Wallonie បែលហ្ស៊ិកលោក Willy Borsus (រូបថត៖ VOV)

នាថ្ងៃទី៥ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបលោក Willy Borsus រដ្ឋមន្រ្តី ប្រធានតំបន់ Wallonie ប្រទេសបែលហ្ស៊ិក។ លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការ ដែលរដ្ឋអំណាចតំបន់ Wallonie គោរពវៀតណាម ហើយជ្រើស រើសវៀតណាម ជាប្រទេសតែមួយគត់នៅទ្វីបអាស៊ីដើម្បីបើកការិយាល័យតំណាងអចិន្រ្តៃយ៍ក្នុង អំឡុងពេលជាង២០ឆ្នាំកន្លងទៅ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះតំបន់ Wallonie ដែលជាទីកន្លែងដើមដំបូងក្នុងចំណោមតំបន់ដែនដីទាំង៣ ដែលបាន ផ្ញើរលិខិតជូនរដ្ឋាភិបាលបែលហ្ស៊ិកដើម្បីគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបជាមួយវៀតណាម (EVFTA) ក៏ដូច ជាកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) ផងដែរ៕

ប្រតិកម្មទៅវិញ