ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី V.Volodin

Chia sẻ
(VOVWORLD) - បន្ទាប់ពីបានចូលរួមវេទិការធុរកិច្ចនិងវិនិយោគទួរគី-ជប៉ុននៅទីក្រុង Istanbul នៃប្រទេសទួរគី មក នាថ្ងៃទី ៨ ខែតុលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅកាន់រដ្ឋធានី Antalya ដើម្បីចូលរួមប្រជុំប្រធានសភាអាស៊ី- អឺរ៉ុប ទីបី (MSEAP3) ។  នាថ្ងៃដ៏ដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសវនាការជាមួយប្រធាន សភាឌូម៉ាសហព័ន្ធរុស្ស៊ីលោក Vyacheslav Volodin។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី V.Volodin - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានសភាឌូម៉ាជាតិរុស្ស៊ី V.Volodin

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីរ បានផ្លាស់ប្តូរបទពិសោធស្តីពីសកម្មភាពរបស់សភានិងការផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងតំបន់ ដែលមានការយកចិត្តទុក ដាក់ដូចគ្នា។ ភាគីទាំងពីរបានព្រមព្រៀងគ្នា ជម្រុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះការផ្តួចផ្តើមបង្កើតយន្តការនៃកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុប របស់ឌូម៉ាសហព័ន្ធរុស្ស៊ីនិងរដ្ឋសភាកូរ៉េខាងត្បូង សំដៅសម្របសម្រួលសកម្មភាពរវាងស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជា លើកកម្ពស់តួនាទីរបស់ការទូតសភា។

រីឯប្រធានឌូម៉ាសហព័ន្ធរុស្ស៊ីមានបំណងថា  រដ្ឋសភាវៀតណាមនឹងគាំទ្រការផ្តួចផ្តើមរបស់សភាសហព័ន្ធរុស្ស៊ីស្តីពីការបង្កើតគណៈកម្មាធិការអន្តរសភាជាន់ខ្ពស់រវាងវៀត ណាមនិងសហព័ន្ធរុស្ស៊ី ដើម្បីផ្លាស់ប្តូរនូវបញ្ហាសំខាន់ៗរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ