នៅឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងសភាទាំងពីរប្រទេសទាំងពីរ ដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ នា បច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងត្រៀមរៀបចំយ៉ាងសកម្ម សម្រាប់ឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ី នៅវៀតណាម ដែលប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៩ និង ២០២០ និងក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ក្នុងទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ីនិងអបអរខួបលើកទី៧០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ទាំងអស់នេះគឺជាព្រឹត្តិការណ៍សំខាន់ៗសម្រាប់ទំនាក់ទំនង វៀតណាម - រុស្ស៊ី។ លោកប្រធានរដ្ឋសភាបានស្នើថា ភាគីទាំងពីរគប្បីសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពចែងក្នុងបញ្ជីភារកិច្ចអាទិភាពផងដែរ។
|
ប្រធានរដ្ឋសភាវៀតណាមនិងប្រធាន Duma ជាតិ រុស្ស៊ី ក៏បានឯកភាពដោយអះអាង ថា កិច្ចសហប្រតិ បត្តិការសភាគឺជាសសរស្តម្ភដ៏សំខាន់មួយនិងមានការអភិវឌ្ឍថ្មីជាច្រើនក្នុងទំ នាក់ទំនងវៀតណាម - រុស្ស៊ីជាទូទៅ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មាធិការសហប្រតិ បត្តិការអន្តរសភា រវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ នៅខែធ្នូឆ្នាំ ២០១៨។ លោកស្រីប្រធានរដ្ឋសភា វៀតណាម Nguyen Thi Kim Ngan បានជឿជាក់ថា សកម្មភាពរបស់គណៈកម្មា ធិការសហប្រតិបត្តិការអន្តរសភានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។
លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា; បង្កើនការសម្របសម្រួលនៃការត្រួតពិនិត្យនិងជម្រុញការអនុវត្តកិច្ចព្រមព្រៀងនិងគម្រោងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ជាពិសេសបន្តរក្សាទំនាក់ទំនង ការពិគ្រោះយោបល់ ការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី។
ប្រធាន Duma ជាតិរុស្ស៊ី លោក V. Volodin គាំទ្រនូវសំណើររបស់វៀតណាម ដែល យោងតាមលោកប្រធាន Duma ជាតិរុស្ស៊ី ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នឹងពិភាក្សាលម្អិតនិងឆាប់រហ័សលើសំណើទាំងនោះ ដើម្បីនាំទំនាក់ទំនង រុស្ស៊ី - វៀតណាមមានការរីកចម្រើនក្នុងគ្រប់វិស័យ៕