ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅអូស្ត្រាលី និងនូវែលសេឡង់

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូ ក្នុងបរិបទដែលទាំងអូស្ត្រាលីនិងនូវែលសេឡង់កំពុងជំរុញខ្លាំងការស្ដារសេដ្ឋកិច្ចឡើងវិញ និងអនុវត្តន៍សកម្មភាពកិច្ចការបរទេសជាច្រើន។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅអូស្ត្រាលី និងនូវែលសេឡង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់

តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអូស្ត្រាលី លោក Milton Dick ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines និងប្រធានរដ្ឋសភានូវែលសេឡង់ លោក Adrian Rurawhe នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់របស់ លោក Vuong Dinh Hue ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសទាំងពីរចាប់តាំងពីពេលដែលវៀតណាម និងប្រទេសទាំងពីរបានបើកទ្វារប្រទេសឡើងវិញទាំងស្រុង ក្រោយជំងឺរាតត្បាតកូវីដ ១៩។

ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ៦ ខែធ្នូ ក្នុងបរិបទដែលទាំងអូស្ត្រាលីនិងនូវែលសេឡង់កំពុងជំរុញខ្លាំងការស្ដារសេដ្ឋកិច្ចឡើងវិញ និងអនុវត្តន៍សកម្មភាពកិច្ចការបរទេសជាច្រើន។ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍អំណោយផល ប្រកបដោយប្រសិទ្ធភាពទាំងក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។

ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូស្នូលទាំងពីររបស់វៀតណាមនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូដ៏សំខាន់ទាំង ២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ផ្លាស់ប្តូរ និងចែករំលែកទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ