ក្នុងសារទូរលេខអបអរសាទរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានថ្លែង អំណរគុណដល់រដ្ឋសភានិងប្រជាជនស៊ែប៊ីដែលបានជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់ សាំងការពារជម្ងឺកូវីដ-១៩ ព្រមទាំងឲ្យដឹងថែមទៀតថា នាពេលខាងមុខនឹងសហការ យ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា Ivica Dacic ដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម-រដ្ឋសភាស៊ែប៊ីឲ្យសក្តិសមនឹងទំនាក់ ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោកផងដែរ៕