ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ការចូលរួម IPU លើកទី ១៣៨ និងដំណើរ ទស្សនកិច្ចនៅហូឡង់ប្រកបដោយជោគជ័យ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ មិនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានវិលត្រឡប់មករដ្ឋធានីហាណូយបញ្ចប់ការចូលរួមហាសន្និបាតសហភាពអន្តរសភាលើកទី ១៣៨ (IPU-138) នៅទីក្រុង Geneva  ប្រទេសស្វីសនិងដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ប្រកបដោយជោគជ័យ។ 

ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ការចូលរួម IPU លើកទី ១៣៨ និងដំណើរ ទស្សនកិច្ចនៅហូឡង់ប្រកបដោយជោគជ័យ  - ảnh 1 ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ការចូលរួម IPU លើកទី ១៣៨ និងដំណើរ ទស្សនកិច្ចនៅហូឡង់ប្រកបដោយជោគជ័យ 

នាព្រឹកថ្ងៃទី ៣០ មិនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានវិលត្រឡប់មករដ្ឋធានីហាណូយបញ្ចប់ការចូលរួមហាសន្និបាតសហភាពអន្តរសភាលើកទី ១៣៨ (IPU-138) នៅទីក្រុង Geneva  ប្រទេសស្វីសនិងដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនេះ។ លោក Nguyen Van Giau បានឲ្យដឹងថា៖ ដោយឋានៈជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហភាពអន្តរសភាអន្តរជាតិវៀតណាមដើរតួនាទីសំខាន់នៅសន្និសីទតំបន់ចំនួន ២ នេះ។ វៀតណាម បានថ្លែងរបាយការណ៍សកម្មភាពនៃគណៈកម្មាធិការប្រតិបត្តិដែលត្រូវបានប្រទេសជាសមាជិកនានាវាយតំលៃខ្ពស់ ហើយចាត់ទុកថា៖ វៀតណាមបានបង្ហាញនូវការទទួលខុសត្រូវខ្ពស់ក្នុងគណៈកម្មាធិការព្រមទាំងឆ្លុះបញ្ចាំងដ៏ពេញលេញច្បាស់លាស់នូវទស្សនៈរបស់វៀតណាមតាងនាមបណ្ដាប្រទេសក្នុងតំបន់ដែលចូលរួមមហាសន្និបាត។

វាយតំលៃអំពីធផលនៃដំណើរទស្សនកិច្ចដំបូងជាផ្លូវការនៅហូឡង់របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan លោក  Nguyen Van Giau បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចការងារលើកនេះរបស់លោកស្រី Nguyen Thi Kim Ngan បានបញ្ចប់ប្រកបដោយជោគជ័យ។ គោលដៅរបស់ វៀតណាមគឺអះអាងនូវកិច្ចសន្យាម្ចាស់ការសកម្មពចូលរួមបណ្ដាសកម្មភាពកិច្ច ការបរទេសសភាពហុភាគីរបស់វៀតណាម បន្តពង្រីកតួនាទីនិងឋានៈរបស់រដ្ឋស ភាវៀតណាមនៅវេទិកា IPU តាមរយៈនោះ ជំរុញបណ្តាការខំប្រឹងប្រែងការទូតរួម របស់រដ្ឋដើម្បីផលប្រយោជន៍ជាតិស្រុះស្រួលនឹងផលប្រយោជន៍តំបន់។ ទន្ទឹមនឹង នោះ វៀតណាមធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយហូឡង់ ពិសេសគឺ អនុវត្តឲ្យបានខ្លាំងក្លាថែមទៀតនូវខ្លឹមសារដៃគូយុទ្ធសាស្ត្រក៏ដូចជាបន្តពង្រឹងនិង បង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហូឡង់ ផងដែរ៕

ប្រតិកម្មទៅវិញ