ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសវនាការជាមួយលោក Kamal Malhotra |
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភរបស់អ.ស.ប កម្មវិធីអភិវឌ្ឍរបស់អ.ស.ប (UNDP) ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ក៏ដូចជាតួនាទីនិងការរួមវិភាគទាន របស់អង្គការ UNICEF នៅវៀតណាម ដើម្បីគោលដៅអភិវឌ្ឍដោយចីរភាពនិង ការពារសិទ្ធិនិងផលប្រយោជន៍របស់កុមារផងដែរ។
លោកស្រីប្រធានរដ្ឋសភាបានលើកច្បាស់ថា នាឆ្នាំ១៩៩០ វៀតណាមមិន ត្រឹមតែជាប្រទេសដំបូងនៅទ្វីបអាស៊ីនិងទី២លើពិភពលោកដែលអនុម័តលើអនុសញ្ញាស្ដីពីសិទ្ធិកុមារប៉ុណ្ណោះទេ ថែមទាំងមិនរក្សាមាត្រាណាមួយក្នុងអនុ សញ្ញានោះឡើយទៀតផង។ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមមានប្រព័ន្ធច្បាប់ដ៏ច្បាស់លាស់ដើម្បីការពារសិត្ធិកុមារនិងសិទ្ធិរបស់ មនុស្សមានវ័យពី១៦ដល់១៨ឆ្នាំ។ រដ្ឋសភាវៀតណាមនឹងបន្តសុក្រិតប្រព័ន្ធ ច្បាប់និងឃ្លាំមើលការអនុវត្តដើម្បីការពារសិទ្ធិកុមារឲ្យបានគ្រប់គ្រាន់៕