ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបនៅស្តូបរំលឹកវិញ្ញាណ ក្ខ័ន្ធយុទ្ធជន Ben Duoc (រូបថតៈ VOV) |
នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូ បានសម្តែងនូវការដឹងគុណ ចំពោះជនរួមជាតិ កម្មាភិបាលនិងយុទ្ធជន ដែលបានពលីកម្មដើម្បីបុព្ធហេតុរំដោះប្រទេសជាតិ កសាងនិងការពារមាតុប្រទេស។
នាព្រឹកថ្ងៃដដែល នៅស្រុក Cu Chi ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះវីវៈអ្នកម្តាយ Kieu Thi Nong ក៏ដូចជាទៅសាកសួរសុខទុក្ខគ្រួសារអ្នកម្តាយយុទ្ធជន Tran Thi To និងគ្រួសារយុទ្ធជនពិការ លោក Phan Van Du ផងដែរ។ នៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានអះអាង ថា បក្ស រដ្ឋនិងប្រជាជនវៀតណាម តែងតែចងចាំជានិច្ចនូវគុណូបការៈរបស់បដិវត្តន៍ជើងចាស់ យុទ្ធជនពលី យុទ្ធជនពិការ ក៏ដូចជាអ្នកមានគុណូបការៈចំពោះប្រទេសជាតិផងដែរ៕