ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogawa Toshio (រូបថត៖ TTXVN) |
ក្នុងឱកាសនេះ អនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogaa Toshio បានអះអាងថា ដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម របស់គណៈប្រតិភូព្រឹទ្ធសភាជប៉ុនលើកនេះពិតជាមានប្រសិទ្ធភាពណាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងនៃរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងជំនួនពិភាក្សារវាងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន និងសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមក្នុងការបង្កើនជួបប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេសសមាជិកសភាវ័យក្មេងនិងសមាជិការសភានៃប្រទេសទាំងពីរដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពជាក់ស្តែងនានា៕