ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារយុទ្ធជនពលីលោក Dinh Van Trung។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅខេត្ត Nghe An ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខនិងអុជធូបគោរពវិញ្ញាណក្ខ័ន្ធនៅគ្រួសារយុទ្ធជន ពលីលោក Nguyen Canh Cuong នៅឃុំ Nghi Lien ទីក្រុង Vinh រួមទាំងគ្រួសារយុទ្ធជនពលីលោក Dinh Van Trung សង្កាត់ Ben Thuy ទីក្រុង Vinh ។ នេះគឺជាយុទ្ធជនពលីចំនួនពីរនាក់ក្នុងចំណោមយុទ្ធជនពលីទាំង ១៣ នាក់ដែលបានបាត់បង់ជីវិតនៅពេលដែលពួកគេទៅជួយសង្គ្រោះគ្រោះថ្នាក់នៅឯវារីអគ្គិសនី Rao Trang ៣ (ខេត្ត Thua Thien - Hue) នៅព្រឹកថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០ ។
នៅទីក្រុង Vinh និង Nghe An លោកស្រីប្រធានរដ្ឋសភា បានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់សាច់ញាតិនៃក្រុមគ្រួសារយុទ្ធជនពលីដែលបានបាត់បង់ជីវិតក្នុងការបំពេញបេសកកម្មជួយសង្គ្រោះក្នុងកំឡុងពេលមានជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាមកាលពីខែតុលាកន្លងមក។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដោយសង្ឃឹមថាសមាជិកគ្រួសារនឹងឆ្លងផុតពីការឈឺចាប់ដើម្បីជួយបីបាច់ថែរក្សាជីវភាពរស់នៅរបស់ខ្លួនផងដែរ៕