ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្រ្តវៀតណាម

Chia sẻ
(VOVWORLD) -  លោកស្រីប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា វិទ្យាស្ថានចាំបាច់ត្រូវអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃវិស័យកសិកម្ម ដើម្បីឱ្យមានការសិក្សាស្រាវជ្រាវជាទូទៅនិងមានលក្ខណៈជាប្រព័ន្ធ សំដៅរួមចំណែកក្នុងការដោះស្រាយបញ្ហាជាសារវ័ន្ត និងចីរភាពក្នុងការអភិវឌ្ឍកសិកម្មក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី ៤ផងដែរ
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្រ្តវៀតណាម - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖TTXVN)

ថ្លែងមតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើត (1959-2019) និងទទួលបានឥស្សរិយយស ហូជីមិញរបស់វិទ្យាស្ថានវិទ្យាសាស្រ្តធារាសាស្រ្តវៀតណាម នាព្រឹកថ្ងៃទី ៣ ធ្នូនៅទីក្រុងហាណូយប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្រ្តវៀតណាម ផ្តោតសំខាន់លើការស្រាវជ្រាវនិងដោះស្រាយបញ្ហានានាប្រកបដោយប្រសិទ្ធភាពដែលត្រូវបានលើកឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ទឡ្ហីករណ៍មានលក្ខណៈវិទ្យាសាស្ត្រឱ្យបានទាន់ពេលវេលាក្នុងការធ្វើគោលនយោបាយស្តីពីកសិកម្មនិយាយរួម និង ប្រព័ន្ធធារាសាស្រ្តនិយាយដោយឡែក ព្រមទាំងធានាបាននូវសន្តិសុខទឹកក្នុង    រយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

លោកស្រីប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ថា វិទ្យាស្ថានចាំបាច់ត្រូវអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃវិស័យកសិកម្ម ដើម្បីឱ្យមានការសិក្សាស្រាវជ្រាវជាទូទៅនិងមានលក្ខណៈជាប្រព័ន្ធ សំដៅរួមចំណែកក្នុងការដោះស្រាយបញ្ហាជាសារវ័ន្ត និងចីរភាពក្នុងការអភិវឌ្ឍកសិកម្មក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី ៤ផងដែរ៕

ប្រតិកម្មទៅវិញ