ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែកញ្ញា តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។។ រូបថត៖ TTXVN

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងលោកប្រធានាធិបតី Mohammed Shahabuddin បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - បង់ក្លាដែសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាច្រើនក្រោយរយៈពេល៥ទសវត្សរ៍ (១៩៧៣-២០២៣)។ ជាពិសេស ការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមកត្រូវបានរឹតបន្តឹងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា។ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងបង់ក្លាដែសបានកើនឡើង ៤ ដង ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ពីកម្រិត ៣៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ឡើងដល់ប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ។

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ មេដឹកនាំទាំងពីររូបបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាការគោរពឋានៈរបស់បង់ក្លាដែស វៀតណាមជានិច្ចកាលគាំទ្របង់ក្លាដែសបង្កើនទំនាក់ទំនងជាមួយអាស៊ាន៕

ប្រតិកម្មទៅវិញ