ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានរដ្ឋសភានិងជាប្រធានសភាជាន់ទាបថៃ

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ របស់ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែធ្នូ នារសៀលថ្ងៃទី ៧ ធ្នូ នៅទីស្នាក់ការសភាជាន់ទាបថៃ នៅទីក្រុងបាងកក ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាប្រធានសភាជាន់ទាបថៃលោក Wan Muhamad Noor Matha។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានរដ្ឋសភានិងជាប្រធានសភាជាន់ទាបថៃ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភា និងជាប្រធានសភាជាន់ទាបតថៃ Wan Muhamad Noor Matha 

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងការបង្កើនទំនុកចិត្ត សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់ ២៥ ពាន់លានដុល្លាអាមេរិក និងឆ្ពោះទៅរកតុល្យភាព សម្របសម្រួល និងកាត់បន្ថយ  របាំងពាណិជ្ជកម្ម; បង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីពង្រីកការវិនិយោគ និងអាជីវកម្ម។

ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន លើកកម្ពស់សាមគ្គីភាព និងតួនាទីកណ្តាលរបស់អាស៊ានក្នុងបញ្ហាតំបន់។ សម្របសម្រួលការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានទឹកទន្លេមេគង្គ; អះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ