ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ VNA) |
បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែនបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ជំនាញក្នុងវិស័យច្បាប់ កិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាង ប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា។ លោកបានស្នើឱ្យនាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន បន្តយកចិត្តទុកដាក់ និងដឹកនាំការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រំដែន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជួយសម្រួលសហគមន៍ជនវៀតណាមដើម្បីស្ថិរភាពជីវភាពរស់នៅ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ រីកចម្រើនរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទាក់ទិននឹងបញ្ហាអន្តរជាតិ មេដឹកនាំទាំងពីរបានចាត់ទុកថា ក្នុងបរិបទនៃស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយពិភពលោកដែលមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរត្រូវពង្រឹងសាមគ្គីភាព និងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំរក្សាសាមគ្គីភាពនិងឯកភាពគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងបញ្ជាក់ពីមជ្ឈភាពរបស់អាស៊ានក្នុងនិម្នាបនកម្មសន្តិសុខក្នុងតំបន់។ ប្រកាន់ខ្ជាប់នូវគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។
ក៏នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមលោកស្រី ម៉ែន សំអនផងដែរ៕