ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov

Chia sẻ
(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov បានមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩មករា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាប៊ុលហ្គារី
លោក Rossen Dimitrov។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញ ជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារ។
នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា ភាគីទាំងពីរគួរតែ រៀបចំឲ្យបានឆាប់នូវកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រក្នុងឆ្នាំនេះ ដើម្បីបើកវិស័យថ្មីនៃកិច្ចសហ ប្រតិបត្តិការ និងជួយសម្រួលដល់ទីផ្សារទំនិញរបស់គ្នាទៅវិញទៅមក; ខិតខំប្រឹងប្រែង អនុវត្តន៍អនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ស្តីពីការអភិវឌ្ឍរបរនេសាទប្រកប ដោយចីរភាព ដោយសង្ឃឹមថា ប៊ុលហ្គារី នឹងជំរុញឲ្យគណៈកម្មការអឺរ៉ុប (EC) ដក “កាតលឿង” (IUU) សម្រាប់ជលផលវៀតណាម។ រដ្ឋសភានៃប្រទេសទាំងពីរចាំបាច់ ត្រូវរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ស្ថាប័នរដ្ឋសភា និងក្រុមសមាជិក សភាមិត្តភាពនាពេលខាងមុខ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សាការងារទ្វេភាគី។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ប្រធានរដ្ឋសភាទាំងពីរបាន អះអាងថា នេះជាលក្ខណៈពិសេសរបស់ប្រទេសទាំងពីរ និងជាឱកាសដើម្បីប្រជាជន នៃប្រទេសទាំងពីរសហការគ្នាកាន់តែល្អលើគ្រប់វិស័យ។ នាពេលកន្លងមកនេះ ភាគី ទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានដូចជា៖ រដ្ឋធានី Sophia ជាមួយ រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ; ទីក្រុង Varna ជាមួយទីក្រុង Da Nang; ទីក្រុង Ruse ជាមួយទីក្រុង Can Tho ជាដើម។
ភាគីប៊ុលហ្គារីមានបំណងចង់សហការ និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយវៀត ណាមលើវិស័យដែលមានសក្តានុពលដូចជា៖ បច្ចេកវិទ្យាខ្ពស់; ឱសថ បច្ចេកវិទ្យា ព័ត៌មាន នវានុវត្តន៍ និងទេសចរណ៍។ ប៊ុលហ្គារី នឹងចែករំលែកបទពិសោធន៍ក្នុងប្រតិ បត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការប្រយុទ្ធប្រឆាំងហែកឃើ (hacker) និងជួយឧបត្ថម្ភវៀតណាមក្នុងការជំនះលើផលវិបាកនៃគ្រាប់បែកមីន។
រីឯខ្លួនវិញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យប៊ុលហ្គារី បង្កើត ភាពងាយស្រួលបន្ថែមទៀតក្នុងការផ្តល់ទិដ្ឋាការដល់ពលរដ្ឋវៀតណាម; ស្នើឲ្យ រដ្ឋា ភិបាលទាំងពីរចុះហត្ថលេខាក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាលដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការការងារនៅប៊ុលហ្គារី ជាពិសេសក្នុងវិស័យសុខាភិបាល សំណង់ វាយនភណ្ឌ និងកសិកម្ម។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងទីក្រុង Lai Chau និងទីក្រុង Kardzhali៕

ប្រតិកម្មទៅវិញ