ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ កសាង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយយុត្តិធម៌ និងមានគុណភាព

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋសភាបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវិស័យសុខាភិបាលសម្រេចបាននាពេលថ្មីៗនេះបានរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ កសាង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយយុត្តិធម៌ និងមានគុណភាព - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២០ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅបំពេញទស្សកិច្ចការងារនៅក្រសួងសុខាភិបាល។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវិស័យសុខាភិបាលសម្រេចបាននាពេលថ្មីៗនេះបានរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ក្នុងនោះ វិស័យសុខាភិបាលបានជម្នះពុះពារលើដំណាក់កាលដ៏លំបាកបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩៖

“វិស័យសុខាភិបាលបន្តជ្រួតជ្រាបយ៉ាងពេញលេញអំពីតួនាទី អត្ថន័យនៃវិស័យសុខាភិបាលតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យប្រៀបបានជាអ្នកម្តាយ; សេចក្តីសម្រេចចិត្តរបស់បក្សស្តីពីវិស័យសុខាភិបាលបានកំណត់ថាកសាងខឿនឱសថសាស្ត្រវៀតណាមបែបវិទ្យាសាស្ត្រ ប្រជាជាតិ និងសាធារណៈ ស្របតាមគោលដៅដ៏ថ្លៃថ្លាគឺលើកកម្ពស់សុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត រូបរាងកាយ វ័យ និងគុណភាពជីវភាពរបស់ប្រជាជន។ វិស័យសុខាភិបាលចាំបាច់ត្រូវយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះ។ ការព្យាបាលជំងឺ ជួយសង្គ្រោះមនុស្សគឺជាមុខងារជាមូលដ្ឋាន ហើយបេសកកម្មនៃវិជ្ជាជីវៈវេជ្ជសាស្រ្តគឺជាមុខងារមូលដ្ឋាន ហើយបេសកកម្មរបស់វិស័យសុខាភិបាលគឺធំទូលំទូលាយជាង។ គោលដៅគឺ កសាងប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ គុណភាព ប្រសិទ្ធភាព ដោយឆ្ពោះទៅបរិយាប័ន្នអំពីសុខាភិបាលដល់ប្រជាជនទាំងមូលផងដែរ”៕

ប្រតិកម្មទៅវិញ