ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងអ៊ីរ៉ង់

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ នៅវិមានរដ្ឋសភា
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim
 Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គ
រដ្ឋទូតកូរ៉េខាងត្បូងលោក Lee Hyuk ដែលមកសំដែង
ការគួរសម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងអ៊ីរ៉ង់ - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បុង
លោក Lee Hyuk

(VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
កូរ៉េខាងត្បូងលោក Lee Hyuk ដែលមកសំដែងការគួរសម។នៅទីនេះ លោកស្រី
Nguyen Thi Kim Ngan បានអបអរសាទរឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង មកបំពេញបេស
កកម្មថ្មីនៅវៀតណាម។លោកស្រីអះអាងថា ការដែល កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីវៀតណាម-កូរ៉េខាងត្បូងត្រូវបានអនុម័តចូលជាធរ មាន រួមជាមួយការដែល
ប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ស្ដីអំពីកិច្ចសហប្រតិបតិ្ត
ការពលកម្មនឹងជំរុញថែមទៀតទំនាក់ទំនងសហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Lee Hyuk ឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង
និង ស្ថានទូតកូរ៉េខាងត្បូងប្រចាំវៀតណាមកំពុងខំប្រឹងប្រែងស្វែងរកវិធានការដើម្បី
 បង្កើនថែមទៀតការនាំចូលទំនិញវៀតណាមសំដៅរួមចំណែកកាត់បន្ថយគំលាត
តុល្យភាពពាណិជ្ជកម្ម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងអ៊ីរ៉ង់ - ảnh 2
លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Saleh Adibi

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បាន
ទទួល ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Saleh Adibi ដែលមកសំដែងការ
គួរសមផងដែរ។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអ៊ីរ៉ង់គាំទ្រ
វៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ
២០២០-២០២១។រួមជាមួយគ្នានោះ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្ដូរ
ពាណិជ្ជកម្ម ឆ្ពោះទៅគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ពាន់
លានដុល្លាអាមេរិកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ