|
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវBounnhang Volachit |
(VOVworld)-ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ នារសៀលថ្ងៃទី២៦កញ្ញា នៅ
ទីក្រុងវៀងច័ន្ទ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang
Volachit ។នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងឯកភាពនូវ ផែនការសកម្ម
ភាពនិងទិសដៅសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនា ពេលខាងមុខ។
ក្នុងជំនួបនេះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachit បាន
សង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រទំនាក់ទំនងសាមគ្គីពិសេស ឡាវ-វៀតណាមមិនអាចប្រែ
ប្រួលបានទេ នេះជាមនោសញ្ជេតនាស្មោះត្រង់។ ប្រទេសទាំងពីរឡាវ-វៀតណាមនឹង
ប្រកៀកស្មារអនុវត្តយ៉ាងល្អកិច្ចការកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ៕