ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយយោធភូមិភាគទី ៤

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១ ធ្នូ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយយោធភូមិភាគទី ៤ និងទៅសួរសុខទុក្ខគ្រួសារដែលរងផលប៉ះពាល់ដោយភ្លៀងនិងព្យុះនាពេលកន្លងមក។  
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយយោធភូមិភាគទី ៤ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយយោធភូមិភាគទី ៤ 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណង ចង់ឲ្យយោធភូមិភាគទី ៤ បំពេញមុខងាររបស់ខ្លួនក្នុងយុគសម័យថ្មី និងបង្កើតផែនមហាសាមគ្គីជនជាតិទាំងមូល។ ទន្ទឹមជាមួយគ្នានោះ យោធភូមិភាគទី ៤ ត្រូវអនុវត្តការងារបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិឱ្យបានល្អនៅក្នុងមូលដ្ឋាន រួមបញ្ចូលទាំងចាត់វិធានការដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩  ក្នុងស្ថាន ភាពថ្មីទៀតផង៖ “កម្មាភិបាល យុទ្ធ ជនយោធភូមិភាគទី ៤  ត្រូវពង្រឹងការងារស្រាវជ្រាវ ការវាយតម្លៃនិងព្យាករណ៍ពីស្ថានភាពស្មុគស្មាញដែលកើតឡើង ជាពិសេសនៅក្នុងតំបន់សមុទ្រ កោះនិងព្រំដែន។ ជាមួយគ្នានោះ រកឃើញទាន់ពេលវេលា រាល់ឧបាយកល និងសកម្មភាពប្រឆាំងរបស់កងកម្លាំងអមិត្ត ដើម្បីមានផែនការឆ្លើយតប ការពារទប់ស្កាត់ពីចម្ងាយ និងដើម្បីការពាររឹងមាំបូរណភាពឹកដីរបស់ប្រទេសជាតិ”។

នាថ្ងៃដដែល លោកស្រីប្រធានរដ្ឋសភាបានចុះសួរសុខទុក្ខគ្រួសារដែលរងការខូចខាតដោយសារព្យុះនិងទឹកជំនន់ និងអញ្ជើញទៅអុជធូបដាកគម្រោងផ្កានៅឯមណ្ឌលកេរដំណែល Kim Lien ផងដែរ៕

ប្រតិកម្មទៅវិញ