ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith |
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការលើកកម្ពស់ ថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឡាវ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងឋានៈជាប្រធានរដ្ឋសភា រដ្ឋសភាវៀត ណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាពរួមជាមួយរដ្ឋសភាឡាវដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការ ផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងសកម្មភាពរបស់រដ្ឋសភា ក៏ដូចជាជម្រុញអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តល្អនូវកម្មវិធីសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរឯកភាពផងដែរ។ ប្រធានរដ្ឋសភាវៀត ណាមសង្ឃឹមថា ប្រទេសឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមបំពេញល្អនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ រួមទាំងជាប្រធាន AIPA សម្រាប់អាណត្តិ ២០១៩ - ២០២០។
នាព្រឹកថ្ងៃដដែលនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាការដ្ឋានសាងសង់អាគាររដ្ឋសភាថ្មីរបស់ឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម។ នៅទីនេះ ប្រធានរដ្ឋសភាស្នើសុំអោយអង្គភាពលេខ ១១ នៃ គណៈគ្រប់គ្រងគម្រោងការ ពង្រឹងការត្រួតពិនិត្យដើម្បីឱ្យគម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់ ដោយធានាបច្ចេកទេស គុណភាព សក្ដិសមជាសំណង់និមិត្តរូបនៃចំណងមិត្តភាពនិងសាមគ្គីភាពពិសេសវៀតណាម - ឡាវ ជាក់ជាពុំខាន៕