ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយអភិបាលតំបន់ពិសេសហ្សាកាតា

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ៦ សីហាប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានទទួលជួបពិភាក្សាជាមួយអភិបាលតំបន់ពិសេសហ្សាកាតា លោក Heru Budi Hartono។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយអភិបាលតំបន់ពិសេសហ្សាកាតា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបអភិបាលតំបន់ពិសេស Jakarta លោក Heru Budi Hartono (រូបថត៖ Doan Tan/TTXVN)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចែករំលែកថា បន្ទាប់ពីបានពង្រីកផ្ទៃដីរដ្ឋបាល ទីក្រុងហាណូយបានក្លាយជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍របស់ប្រទេសជាតិ រួមចំណែកជាង ១៧% ដល់ GDP របស់វៀតណាម។ លោកប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា រដ្ឋធានីនៃប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ ជាពិសេសនៅពេលដែលជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងហ្សាកាតាត្រូវបានដំណើរការនាពេលឆាប់ៗនេះខាងមុខនេះ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាបានចែករំលែកថា វៀតណាមកំពុងបង្កើតច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ហើយមានបំណងពិគ្រោះយោបល់បទពិសោធន៍របស់ហ្សាកាតា ជាពិសេសលើគោលនយោបាយពិសេសរបស់ហ្សាកាតា។

រីឯខ្លួនវិញ អភិបាលនៃតំបន់ពិសេសហ្សាកាតា លោក Heru Budi Hartono មានបំណងចង់ឲ្យទីក្រុងហាណូយ - ហ្សាការតា ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការគ្រប់គ្រងទីក្រុង ឧស្សាហកម្មសេវាកម្ម; ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Jakata និងស្ថាប័នពាក់ព័ន្ធនានារបស់ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ