ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ Ben Tre ចាំបាច់ត្រូវបំផុសឡើងស្មារតី Dong Khoi ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

Chia sẻ

(VOVWORLD) - ថ្វីត្បិតដូច្នេះក៏ដោយ ពេញមួយឆ្នាំ ២០២១ ខេត្តនៅតែទទួលបានកំណើនវិជ្ជមាន ចំណូលថវិកាលើសពី២០% ការបញ្ចេញទុនវិនិយោគសាធារណៈគឺខ្ពស់ជាងមធ្យមភាគជាតិ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue៖ Ben Tre ចាំបាច់ត្រូវបំផុសឡើងស្មារតី Dong Khoi ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ២២ មករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Ben Tre។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក  Vuong Dinh Hue បានវាយតម្លៃថា ក្នុងឆ្នាំ ២០២១ ខេត្ត Ben Tre បានជំនះរាល់ការលំបាកក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញជំងឺកូវីដ-១៩ ហើយខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវផ្អាក។ ថ្វីត្បិតដូច្នេះក៏ដោយ ពេញមួយឆ្នាំ ២០២១ ខេត្តនៅតែទទួលបានកំណើនវិជ្ជមាន ចំណូលថវិកាលើសពី២០% ការបញ្ចេញទុនវិនិយោគសាធារណៈគឺខ្ពស់ជាងមធ្យមភាគជាតិ។

កំណែទម្រង់រដ្ឋបាល ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល សន្តិសុខសង្គម សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងខេត្ត Ben Tre ទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍។ លោកប្រធានរដ្ឋសភាសង្ឃឹមថាខេត្ត Ben Tre នឹងអភិវឌ្ឍន៍ទៅជាចលនាយ៉ាងទូលំទូលាយពេញក្នុងប្រព័ន្ធនយោបាយទាំងមូល ដើម្បីបង្កើនឆន្ទៈ ភាពជឿជាក់លើខ្លួនឯង សេចក្តីប្រាថ្នាចង់បោះជំហានទៅមុខ។ ជាងនេះទៅទៀត Ben Tre ក៏ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយសន្តិសុខសង្គម និងសុខុមាលភាពសង្គម ធានាបាននូវជីវភាពរស់នៅរបស់ប្រជាជន ហើយនៅចំពោះមុខគឺរៀបចំពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយការយកចិត្តទុកដាក់ជូនដល់ប្រជាជន តាមស្មារតីនៃសេចក្តីណែនាំរបស់លេខាធិការដ្ឋាន។

មុននោះ នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេត ដល់គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍; ជូនអំណោយដល់កងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (កងទ័ព ប៉ូលីស ភ្នាក់ងារសុខាភិបាល កម្មាភិបាលមូលដ្ឋាន...) និងកម្មករ កម្មការិនី ជួបការលំបាក គ្រួសារគោលនយោបាយ ជនក្រីក្រ និងគ្រួសារជួបការលំបាកដោយសារជំងឺកូវីដ-១៩ ផងដែរ៕

ប្រតិកម្មទៅវិញ