ប្រធានរដ្ឋសភាបារាំងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី២១មិនា​ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបារាំងដឹកនាំ ដោយលោក Claude Bartolone ប្រធានរដ្ឋសភាបារាំងបានចាកចេញ

(VOVworld)-នាយប់ថ្ងៃទី២១មិនា​ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបារាំងដឹកនាំ
ដោយលោក Claude Bartolone ប្រធានរដ្ឋសភាបារាំងបានចាកចេញពីទីក្រុង​ហូ
ជីមិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ​តាមសេចក្តីអញ្ជើញរបស់ប្រ ធនរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung។ ក្នុងដំណើរទស្សកិច្ចវៀតណាម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១មិនា ប្រធាន រដ្ឋស
ភាបារាំង លោក Claude Bartolone បានអញ្ជើញជួបចរចារជាមួយប្រធាន រដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung ជួបសម្តែងការគួរសមអគ្គលេខា បក្សកុម្មុយ
និស្តលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង​ ហូជីមិញនិង
ចូលរួមសកម្មភាពជួបប្រាស្រ័យវប្បធម៌ជាច្រើនផងដែរ។

ប្រធានរដ្ឋសភាបារាំងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភាបារាំងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សន
កិច្ចជាផ្លូវការនៅវៀតណាម

        នៅក្នុងជំនួបពិភាគ្សាការងារនិងជួបប្រាស្រ័យនានា ភាគីទាំងពីរសុទ្ធតែ
អះអាងថា នាំទំនាក់ទំនងសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរឡើងកំពស់
ថ្មី នាំមកផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព និង ភាពសម្បូរុងរឿងលើពិភពលោក។ ភាគីទាំងពីរបានជឿជាក់ថាដំណើរទស្សនកិច្ច នេះនឹងជាការគូសសញ្ញាសំខាន់រួមចំណែកក្នុងការនាំទំនាក់ទំនងដៃគូយុទ្ធ
សាស្រ្តរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសផ្តោតសំខាន់លើកិច្ច សហប្រតិបត្តិការការពារជាតិសន្តិសុខ សំដៅរួមចំណែករក្សាសន្តិសុខនិងសន្តិ ភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ