|
ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone
(រូបថតៈ Đức Tám/TTXVN) |
(VOVworld)-នាថ្ងៃទី១៨មិនា លោក Claude Bartolone ប្រធានរដ្ឋសភាបារាំងបាន អញ្ជើញទៅដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀត
ណាម (ពីថ្ងៃទី១៨ដល់ថ្ងៃទី២១មិនា)តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ សភា
វៀតណាម លោក Nguyen Sinh Hung ។ដំណើរទស្សកិច្ចនេះបានប្រព្រឹត្តទៅនៅ
ពេល ដែលរដ្ឋសភាបារាំងទើបនឹងសម្រេចរួចរាល់ការអនុម័តកិច្ចព្រម ព្រៀងសហ ប្រតិបត្តិការនិងដៃគូលើគ្រប់វិស័យរវាងវៀតណាមជាមួយសហភាព អឺរ៉ុប(EU) នា
ថ្ងៃទី១៧មិនា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិ ភូរដ្ឋសភា
បារាំង នឹងមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម សំដៅជម្រុញ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែកនិងរវាង ប្រទេសទាំងពីរវៀតណាមនិងបារាំងនិយាយរួម៕