|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung រួមជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee(vov.vn) |
VOV-នារសៀលថ្ងៃទី២៦កក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានត្រឡប់មក
ទីក្រុងហាណូយវិញ បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ
ខាងត្បូងតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee
និងប្រទេសម៉ីយ៉ាន់ម៉ាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ីយ៉ាន់ម៉ា Khin
Aung Myint។ ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀតណាមជាមួយកូរ៉េខាង
ត្បូងនិងម៉ីយ៉ាន់ម៉ាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដំណើរទស្សនកិច្ចរបស់ប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បន្តអះអាងគោលនយោបាយមុន
ក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពបង្កើនទំនាក់ទំនងមិត្តភាពកិច្ច
សហប្រតិបត្តិការលើច្រើនវិស័យរវាងរដ្ឋរដ្ឋសភាវៀតណាមជាមួយរដ្ឋ រដ្ឋសភា
កូរ៉េខាងត្បូងនិងម៉ីយ៉ាន់ម៉ា។ មិនត្រឹមតែជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់
ទំនងសហប្រតិបត្តិការមិត្តភាពប៉ុណ្ណោះទេ ថែមទាំងដំណើរទស្សនកិច្ចរបស់
ប្រធានរដ្ឋសភា Nguyen Sinh Hung បានបន្សល់ទុកនូវរបត់ប្រវត្តិសាស្ត្រ រួមចំណែក
ដ៏សំខាន់ទៅក្នុងការលើកកំពស់ទំនាក់ទំនងការទូតរដ្ឋសភានិងជំរុញកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៍រវាងវៀតណាមជាមួយកូរ៉េខាងត្បូងនិងម៉ីយ៉ាន់ម៉ាទៀតផង៕