ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៣០ វិច្ឆិកា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) ដោយចាប់ផ្តើមដំណើរការដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ An Dang/TTXVN

នេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់សម្តេច ឃួន សុដារី ក្នុងនាមជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភា សម្តេច ឃួន សុដារី គឺជាសកម្មភាពនយោបាយបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា ដែលប្រព្រឹត្តទៅក្នុងបរិបទនៃវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះជាសញ្ញាសម្គាល់ថ្មី រួមចំណែកក្នុងការពង្រឹងននិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាព និងយូរអង្វែងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ