ប្រធានរដ្ឋសភាកូតឌីវ័រមកបំពេញទស្សនកិច្ចនៅវៀតណាម៖ ជំហានអភិវឌ្ឍន៍ថ្មីក្នុង ទំនាក់ទំនងវៀតណាម-កូតឌីវ័រ

Chia sẻ

(VOVWORLD) - នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ ប្រធានរដ្ឋសភាកូតឌីវ័រនៅវៀតណាម ហើយក៏ជាមេដឹកនាំជាន់ខ្ពស់ដំបូងគេនៃរដ្ឋ កូតឌីវ័រមកបំពេញទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល៤៨ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២៣) ផងដែរ។

ប្រធានរដ្ឋសភាកូតឌីវ័រមកបំពេញទស្សនកិច្ចនៅវៀតណាម៖ ជំហានអភិវឌ្ឍន៍ថ្មីក្នុង ទំនាក់ទំនងវៀតណាម-កូតឌីវ័រ - ảnh 1ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋ កូតឌីវ័រ លោក Adama Bictogo។

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី១៣ មិថុនា ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋ កូតឌីវ័រ លោក Adama Bictogo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ ប្រធានរដ្ឋសភាកូតឌីវ័រនៅវៀតណាម ហើយក៏ជាមេដឹកនាំជាន់ខ្ពស់ដំបូងគេនៃរដ្ឋ កូតឌីវ័រមកបំពេញទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល៤៨ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២៣) ផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូតឌីវ័រ លោក Adama Bictogo មានជំនួបសម្ដែងការ គួរសម ជួបពិភាក្សាការងារ និងជួបសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាម។ ក្នុងនោះ ភាគីទាំងពីរនឹងវាយតម្លៃលើវិធានការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី; ជំរុញខ្លាំងនូវ សកម្មភាពផ្សព្វផ្សាយ ពន្លឿនពាណិជ្ជកម្ម វិនិយោគ បង្កើនការតភ្ជាប់បណ្ដាសមាគម និងសហគ្រាស។ អំពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការ ដើម្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភា; បង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈកម្មាធិការជំនាញនៃរដ្ឋសភា; បង្កើនការផ្លាស់ប្តូរ សមាជិកសភា; ផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំសកម្មភាពសភា ដើម្បីបន្តផ្លាស់ប្ដូរ ថ្មីនិង បង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា និងស្ថាប័នជំនួយនានា; សហការ ក្នុងការឃ្លាំមើលការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ; គាំទ្រនិងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ