ប្រធានរដ្ឋសភាNguyen Sinh Hungជួបចរចារការងារជាមួយប្រធានរដ្ឋសភាបារាំង

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៨មិនា ប្រធានរដ្ឋសភាបារាំងលោក Claude Bartolone និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋបារាំង

(VOVworld)-នាព្រឹកថ្ងៃទី១៨មិនា ប្រធានរដ្ឋសភាបារាំងលោក Claude Bartolone និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋបារាំងបានចាប់ផ្តើម ដំណើរ ទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ សភាវៀតណាមលោក
Nguyen Sinh Hung ។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ថ្នាក់​ដឹកនាំទាំងពីររូបបានជួប ពិភាគ្សាការងារនិងឈានដល់ការអនុម័តលើខ្លឹមសារ សំខាន់ៗជាច្រើន សំដៅ ជម្រុញទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភានិងដៃគូ យុទ្ធសាស្ត្ររវាងប្រទេស
ទាំងពីរ។

ប្រធានរដ្ឋសភាNguyen Sinh Hungជួបចរចារការងារជាមួយប្រធានរដ្ឋសភាបារាំង - ảnh 1
ប្រធានរដ្ឋសភាNguyen Sinh Hungជួបចរចារការងារជាមួយប្រធាន
រដ្ឋសភាបារាំងលោក Claude Bartolone (រូបថតៈ vov)

        លោក Claude Bartolone បានជូនពរជោគជ័យយ៉ាងល្អប្រសើរនៃមហាសន្និ បាតបក្សលើកទី១២របស់វៀតណាមនិងមានបំណងថា ថ្នាក់ដឹកនាំបក្ស រដ្ឋនិង រដ្ឋាភិបាលថ្មីរបស់វៀតណាមនឹងបន្តជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើ
គ្រប់វិស័យ នយោបាយ ការទូតក៏ដូចជាសេដ្ឋកិច្ច វប្បធម៌សង្គម។ នៅទីនេះ​ប្រ
ធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានឲ្យដឹងថា ច្បាប់របស់វៀត
ណាមគឺ ការពារជានិច្ចសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបរទេស
ដែល ក្នុងនោះមានទាំងវិនិយោគិនបារាំងផង។ ប្រធានរដ្ឋសភាវៀតណាមក៏បាន
ស្នើរថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ។ រួម ជាមួយគ្នានោះ ភាគីទាំងពីរគប្បីយកចិត្តទុកដាក់ទៅលើកិច្ចសហប្រ
តិបត្តិការការ ពារជាតិនិងសន្តិសុខ សំដៅរូមចំណែករក្សាសន្តិសុខ សន្តិភាពនៅ
ក្នុងតំបន់និង លើពិភពលោក។

        ស្តីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាលោក Nguyen Sinh Hung មាន
បំណងថា រដ្ឋសភាបារាំងបន្តគាំទ្រវៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍ និងប្រឆាំងជំទាស់ការធ្វើយោធូបនីយកម្មលើមុទ្រខាងកើត រួមគ្នាផ្លាស់ប្តូរមតិ
និង គោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយជំលោះនៅសមុទ្រ។

        រីឯខ្លួនវិញ ប្រធានរដ្ឋសភាបារាំងលោក Claude Bartolone បានអះអាងថា ការគោរពច្បាប់អន្តរជាតិជាវិធានការជៀសវាងភាពតានតឹង។ លោកក៏បានឲ្យ
ដឹងថែមទៀតថា ថាមពល ទឹក ការដោះស្រាយបញ្ហាបំពុលបរិស្ថានជាបណ្តា
វិស័យដែល ជាប្រៀបខ្លាំងរបស់បារាំងនិងបារាំងត្រៀមជាស្រេចសហការជាមួយ
វៀតណាមលើវិស័យទាំងអស់នេះ៕

ប្រតិកម្មទៅវិញ