ទិដ្ឋភាពនៃជំនួប |
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានចាត់ទុកថា ផ្នែកសវនកម្មបានទទួលយកបទពិសោធន៍របស់ពិភពលោក ដោយបានអនុវត្តន៍យ៉ាងបត់បែននៅវៀតណាម ហើយឋានៈ និងកិត្យានុភាពរបស់សវនកម្មត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ព្រមទាំងជាសមាជិកឈានមុខគេក្នុងការបង្កើតស្ថាប័នសវនកម្មកំពូលតំបន់អាស៊ី (ASOSAI) ។ លើសពីនេះទៅទៀត គុណភាពសវនកម្មកាន់តែបានកើនឡើង ដោយកំណត់ឋានៈកាន់តែខ្ពស់ ហើយជាស្ថាប័នត្រួតពិនិត្យទ្រព្យសម្បត្តិសាធារណៈដែលមានការទទួលខុសត្រូវនិងកិត្យានុភាព។ ទាក់ទងនឹងភារកិច្ចនារយៈពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឲ្យសវនកម្មរដ្ឋត្រូវពង្រីកតួនាទីជាឧបករណ៍ជំរុញការអនុវត្តសន្សំសម្ចៃ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ ពុករលួយ។ លោកបានអះអាងថា៖ “សវនកម្មរដ្ឋចាំបាច់ត្រូវច្បាមជាប់រាល់ភារកិច្ច អនុវត្តន៍មុខងារនិងភារកិច្ចរបស់រដ្ឋសភា ជួយរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងសម្របសម្រួល ជាពិសេសគឺដោះស្រាយបញ្ហាជាប់គាំងនាពេលបច្ចុប្បន្ន ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្រោយជំងឺរាតត្បាត។ ក្នុងឆ្នាំ ២០២២ យើងត្រូវផ្ដោតសំខាន់ទៅលើបញ្ហាអនុវត្តសន្សំសំចៃ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ដូចជាទ្រព្យសម្បត្តិសាធារណៈ ធនធានរ៉ែ និងដីធ្លី។ ខ្ញុំស្នើឱ្យសមមិត្តអគ្គសវនកររដ្ឋដឹកនាំការអនុវត្តរបាយការណ៍បូកសរុប ដែលទាក់ទងនឹងការអនុវត្តសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ សម្រាប់ដំណាក់កាលឆ្នាំ ២០១៦-២០២១ ផងដែរ” ។