ប្រធានរដ្ឋសភា៖ សមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិមានការរួមចំណែកជាទំនួលខុសត្រូវ របស់រដ្ឋសភា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ កក្កដា អញ្ជើញដឹកនាំកិច្ចប្រជុំជាប្រចាំរវាងថ្នាក់ដឹកនាំរដ្ឋសភា ស្ថាប័ន និងអង្គភាពនានានៃរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់មតិយោបល់លើផែនការការងាររយៈពេល ៦ ខែដើមឆ្នាំនិងភារកិច្ចសំខាន់ៗរយៈពេល ៦ ខែចុងឆ្នាំ។ 
ប្រធានរដ្ឋសភា៖ សមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិមានការរួមចំណែកជាទំនួលខុសត្រូវ របស់រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ស្ថាប័ន និងអង្គភាពចំណុះរដ្ឋសភាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទទួលមរតកសមិទ្ធិផល និងលទ្ធផលនៃអាណត្តិមុនៗ ហើយរដ្ឋសភានីតិកាលទី១៥ បានបន្តផ្លាស់ប្តូរថ្មី និងខិតខំលើកកំពស់គុណភាពនៃប្រតិបត្តិការរបស់ខ្លួន។ ជាការកត់សម្គាល់ ក្រៅពីការបំពេញភារកិច្ចតាមការគ្រោងទុក រដ្ឋសភាក៏បានឆ្លើយតប និងធ្វើបានល្អជាមួយការងារថ្មីៗ និងការងារកំពុងកើតឡើង ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍លេចធ្លោជាច្រើន បរិមាណច្រើន មានគុណភាពនិងមានវិជ្ជាជីវៈ ដោយសម្រេចចិត្តលើបញ្ហាជាតិ កិច្ចការបរទេស...ជាដើម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “គណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងស្ថាប័ននានាបានក្តាប់យ៉ាងហ្មត់ចត់នូវទិសដៅរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន បង្កើត និងអនុវត្តន៍ជាក់ស្តែងនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម សេចក្តីណែនាំរបស់ស្ថាប័នមជ្ឈិម បំពេញតម្រូវការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងវិស័យសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខកិច្ចការបរទេស ជាពិសេសការងារពីរទន្ទឹមគ្នាដែលយើងទាំងអស់គ្នាសុទ្ធតែនិយាយគឺបន្តទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតដោយបត់បែន ប្រកបដោយប្រសិទ្ធភាព និងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។ ទាំងអស់នេះគឺមានការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់សភាដែរ”។

ប្រធានរដ្ឋសភា៖ សមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិមានការរួមចំណែកជាទំនួលខុសត្រូវ របស់រដ្ឋសភា - ảnh 2 ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកោតសរសើរ និងវាយតម្លៃខ្ពស់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ ស្ថាប័ន អង្គភាពចំណុះរដ្ឋសភាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទទួលមរតកសមិទ្ធផល និងលទ្ធផលនៃអាណត្តិមុនៗ (រូបថត៖ VOV)

ទាក់ទិននឹងការអនុវត្តភារកិច្ចការងារនាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យស្ថាប័ន អង្គភាពនានាគោរពតាមយន្តការការងារ និងលើកកំពស់ប្រសិទ្ធភាពការងារឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាពិសេស ត្រូវពង្រឹងការសម្របសម្រួលផ្ទៃក្នុង នាយកដ្ឋានជំនាញ និងអនុគណៈកម្មាធិការក្នុងទិសដៅប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព។ ជាមួយគ្នានោះ អនុវត្តន៍ឲ្យបានល្អនូវវឌ្ឍនភាពការងារយ៉ាងជាក់ស្តែង តាមផែនការសកម្មភាពរបស់គណៈកម្មាធិការបក្សរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៕

ប្រតិកម្មទៅវិញ