ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជោើញ សាកសួរសុខទុក្ខនិងជូនអំណោយចំពោះយុទ្ធជនពិការនៅខេត្ត Ha Nam |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាមានបំណង ចង់ឲ្យយុទ្ធជនពិការនិងយុទ្ធជនរងជំងឺឈ្នះលើការឈឺចាប់និងស្ថិរភាពជីវភាពរស់នៅ៖
“រដ្ឋសភាជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ដល់ការអនុវត្តន៍គោលនយោបាយសម្រាប់យុទ្ធជនពិការ យុទ្ធជនរងជំងឺនិងរបបអនុគ្រោះដល់ជនមានគុណូបការៈ។ សម្រាប់ការងារពង្រឹងគោលនយោបាយ ការឃ្លាំមើលនិងសម្រេចនូវបញ្ហាសំខាន់ៗរបស់ប្រទេសជាតិនោះ គឺយើងខ្ញុំតែងតែចង់ចាំថា ប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃគឺមានការចូលរួមចំណែកទាំងសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជនពលីនិងរួមទាំងយុទ្ធជនពិការ។ ហេតុដូច្នេះបានជា មុននឹងសម្រេចបញ្ហាអ្វីមួយគឺត្រូវគិតថា បញ្ហានោះនាំមកនូវផលប្រយោជន៍អ្វីជូនប្រទេសជាតិ ជូនប្រជាជន កុំឲ្យការពលីរបស់យុទ្ធជនទៅជាអត់ន័យ ពោលគឺត្រូវឲ្យជំនាន់កូនចៅវៀតណាមចង់ចាំជានិច្ច ដើម្បីកសាងនិងការពារប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”៕