ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ មហាសាមគ្គីជាតិគឺជាមរតកដ៏មានតម្លៃនៃប្រពៃណីវប្បធម៌វៀតណាម

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា នៅភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាមបានប្រព្រឹត្តទៅពិធីបើកសប្តាហ៍ “មហាសាមគ្គីជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាម” ឆ្នាំ២០២១។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ មហាសាមគ្គីជាតិគឺជាមរតកដ៏មានតម្លៃនៃប្រពៃណីវប្បធម៌វៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជ់ញថ្លែងមតិនៅពិធី (រូបថត៖ Doan Tan/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា សប្តាហ៍មហាសាមគ្គីជាតិ គឺជាសកម្មភាពប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅភូមិវប្បធម៌និងទេសចរ ណ៍វៀតណាម ដែលជាកន្លែងប្រមូលផ្តុំលក្ខណៈពិសេសប្រចាំតំបន់របស់ជនជាតិភាគតិចទាំង ៥៤ ជាភាតរៈ។ ប្រធានបទនៃបេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លើយតបនឹងសន្និសីទវប្បធម៌ជាតិ ហើយទន្ទឹមនឹងនោះ ក៏លើកសរសើរគំរូពីសហគមន៍ជនជាតិ ភាគតិចនៅទូទាំងប្រទេស គោរពដល់រាល់សកម្មភាពអភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិ។ សប្តាហ៍មហាសាមគ្គីជាតិនឹងឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណី ផ្សព្វ ផ្សាយគុណតម្លៃនៃមនុសាស្ត្រ ស្មារតីនៃក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក សេចក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេសជាតិនិងប្រជាជនវៀតណាម ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩ នៅតែវិវត្តន៍ទៅដោយភាពស្មុគស្មាញយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យរណសិរ្សមាតុភូមិវៀតណាម និងអង្គការសមាជិក រួមជាមួយនឹងគ្រប់ជាន់ថ្នាក់ សាខា អង្គភាពនានា បន្តគ្រប់គ្រងស្ថានភាពជំងឺដោយម៉ឺងម៉ាត់ ស្តារនិងអភិវឌ្ឍផលិតកម្ម; បន្តលើកកម្ពស់ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ។  លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិករបស់ខ្លួន បន្តលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យអនុវត្តន៍រាល់ការចលនា ការប្រឡងប្រណាំង ព្រមទាំងអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចនយោបាយដែលបានប្រគល់ជូន។ ជាមួយគ្នានោះ លើកទឹកចិត្តប្រជាជនគ្រប់ជនជាតិ ពង្រីកប្រពៃណីសាមគ្គីភាព រក្សានូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលត្រូវបានរក្សាទុកនៅក្នុងការចងចាំនិងជាភាសាសរសេររបស់បណ្តាជនជាតីភាគតិច។ ទន្ទឹមនឹងនោះ បង្កើនការងារផ្សព្វផ្សាយ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល; បង្រួបបង្រួមជាតិសាសន៍ សាសនា ជនរួមជាតិក្នុងប្រទេស ក៏ដូចជាជនរួមជាតិរបស់យើងនៅក្រៅប្រទេស; ចែករំលែក គាំទ្រ និងជួយឧបត្ថម្ភដល់ប្រជាជនដែលនៅតែប្រឈមមុខនឹងការលំបាក ជនជាតិភាគតិច និងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។ ផ្សព្វផ្សាយសេចក្តីណែនាំ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីជនជាតិ”៕

ប្រតិកម្មទៅវិញ