ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបអគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics

Chia sẻ
(VOVWORLD) - លោក Park Hark Kyu បានសង្កត់ធ្ងន់ថា Samsung អាចបណ្តាក់ទុនក្នុងរយៈពេលយូរអង្វែង ហើយបន្តសម្រេចបានជោគជ័យនៅវៀតណាម គឺអាស្រ័យលើការគាំទ្រ និងការជួយសម្រួលរបស់រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ដែលបានកសាងបរិយាកាសវិនិយោគដ៏ល្អសម្រាប់សហគ្រាស។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបអគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ នៅវិមានរដ្ឋសភា ថ្លែងក្នុងជំនួបជាមួយលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្ដែងគោលបំណងថា Samsung បន្តវិនិយោគនិងអភិវឌ្ឍន៍យ៉ាងយូរអង្វែងនៅប្រទេសវៀតណាម; បញ្ជាក់ថា រដ្ឋសភា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការកែលំអបរិយាកាសវិនិយោគអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង បង្កើតគ្រប់លក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនដើម្បីប្រតិបត្តិការយ៉ាងយូរអង្វែងនិងរលូននៅវៀតណាម។

រីឯខ្លួនវិញ លោក Park Hark Kyu បានសង្កត់ធ្ងន់ថា Samsung អាចបណ្តាក់ទុនក្នុងរយៈពេលយូរអង្វែង ហើយបន្តសម្រេចបានជោគជ័យនៅវៀតណាម គឺអាស្រ័យលើការគាំទ្រ និងការជួយសម្រួលរបស់រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ដែលបានកសាងបរិយាកាសវិនិយោគដ៏ល្អសម្រាប់សហគ្រាស។ នាពេលខាងមុខ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាសហគ្រាសវិនិយោគធំបំផុត និងយូរអង្វែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ