ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់កិត្តនាមដល់ក្រុមកសិករវៀតណាមដែលមានស្នាដៃឆ្នើមក្នុងវិស័យច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល កសាងជនបទថ្មី និងការពារមាតុភូមិ (រូបថត៖ Doan Tan/TTXVN) |
នាយប់ថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ មជ្ឈិមសមាគមកសិករវៀតណាមបានប្រារព្ធពិធីដ៏ឧឡារិកនេះគឺជាសកម្ម ភាពប្រចាំឆ្នាំរបស់សមាគមកសិករវៀតណាម ដើម្បីលើកតម្កើងគំរូឆ្នើមរបស់កសិករដែលមានការច្នៃប្រឌិត និងការលះបង់ក្នុងការធ្វើពលកម្ម ផលិតកម្ម ការកសាងជនបទថ្មី ការពារអធិបតេយ្យភាព និងសន្តិសុខនៃមាតុភូមិ។
នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue រួមជាមួយថ្នាក់ដឹកនាំសមាគមកសិករវៀតណាម ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ និងវិស័យមួយចំនួនបានប្រគល់កិត្តិនាម កសិករឆ្នើមវៀតណាម ឆ្នាំ ២០២១ ដល់កសិករចំនួន ៦៣ នាក់ដែលមានសមិទ្ធផលជាច្រើនប្រកបដោយឧត្តមភាពក្នុងវិស័យកផលិតកម្មកសិកម្ម។
នេះជាលើកទី៩ហើយ ដែលពិធីលើកតម្កើងនិងប្រគល់កិត្តិនាមជា “កសិករវៀតណាមឆ្នើម” រៀបចំដោយ មជ្ឈិមសមាគមកសិករវៀតណាម៕