ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ប្រធាន នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន Zhao Leji។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាកចេញទីទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន (រូបថត៖  VOV)

នេះគឺជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់លើកដំបូងរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមទៅកាន់ប្រទេសចិន បន្ទាប់ពីប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដើម្បីលើកកំពស់ទំនាក់ទំនង ដែលមានសារៈសំខាន់ជាទីបំផុត ផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី អនុវត្តន៍ជាក់ស្តែងរាល់ការយល់ឃើញកម្រិតខ្ពស់និងលទ្ធផលដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងឆ្នាំ ២០២២  និងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀត ណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ក្នុងឆ្នាំ ២០២៣; អះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេស។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ; អះអាងនូវតួនាទីសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភាក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ