ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កម្មាភិបាល យុទ្ធជននៃកងវរសេនាតូច U Minh 2 ត្រូវផ្សព្វផ្សាយបេសកកម្មការពារមាតុភូមិឲ្យបានខ្លាំងក្លាថែមទៀត

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា កម្មាភិបាលនិងកងកម្លាំងប្រដាប់អាវុធបន្តរក្សានូវភាពអង់អាចក្លាហានបដិវត្តន៍ និងការអនុវត្តគំរូល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កម្មាភិបាល យុទ្ធជននៃកងវរសេនាតូច U Minh 2 ត្រូវផ្សព្វផ្សាយបេសកកម្មការពារមាតុភូមិឲ្យបានខ្លាំងក្លាថែមទៀត - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងវរសេនាតូច U Minh 2 (រូបថត៖ VOV)

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងត្បូងនិងតំបន់ដីសណ្ដទន្លេ Cuu Long នារសៀលថ្ងៃទី២៤ ខែមករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មី ជូនចំពោះកម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធននៃកងវរសេនាតូច U Minh 2 និងសមាជិកសហជីព កម្មករនៅឃុំ Phong Dien ស្រុក Tran Van Thoi ខេត្ត Ca Mau។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា កម្មាភិបាលនិងកងកម្លាំងប្រដាប់អាវុធបន្តរក្សានូវភាពអង់អាចក្លាហានបដិវត្តន៍ និងការអនុវត្តគំរូល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ ជាមួយគ្នានោះ  ផ្សព្វផ្សាយឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវបេសកកម្មការពារមាតុភូមិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងជាកម្លាំងស្នូលក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត។ សមាជិកសហជីពនិងនិយោជិតខិតខំប្រឡងប្រណាំង បង្កើតសមិទ្ធផលជាច្រើន មានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត និងបទពិសោធន៍ ដើម្បីកែលម្អនិងសម្រួលដំណើរការរៀបចំការងារ លើកកំពស់ផលិតភាព និងគុណភាពនៃផលិតផលនិងសេវាកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញទៅអុជធូបនិងដាក់ផ្កានៅព្រះវិហារបុព្វបុរស Lac Long Quan នៅឃុំ Dat Mui ស្រុក Ngoc Hien; ទស្សនានិមិត្តសញ្ញាបង្គោលទង់ជាតិហាណូយ; ដាំដើមឈើនៅតំបន់ទេសចរណ៍ជាតិ Cape Ca Mau ទស្សនានិងផ្តល់អំណោយដល់វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ Tran Phuong The នៅសង្កាត់លេខ ៥ ទីក្រុង Ca Mau ផងដែរ៕

ប្រតិកម្មទៅវិញ