ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ស្នើរឲ្យរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ត្រូវច្បាមជាប់រាល់សំណូមពរ និងភារកិច្ចជាក់ស្តែង អំពីការអនុវត្តសម្រាប់ច្បាប់នីមួយៗ និងសេចក្តីសម្រេចចិត្តនីមួយៗដែលត្រូវបានអនុម័ត។ ជាមួយគ្នានោះ ឆាប់ចេញបញ្ជីឯកសារដែលរៀបរាប់លម្អិតអំពីការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥ ហើយជាពិសេសប្រគល់ឱ្យភ្នាក់ងារទទួលបន្ទុករៀបចំសេចក្តីព្រាង ដោយមានកាលកំណត់ច្បាស់លាស់។ ម្យ៉ាងវិញទៀត បន្តផ្សព្វផ្សាយផែនការអនុវត្តច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភា; រៀបចំធនធាន និងរៀបចំលក្ខខណ្ឌដើម្បីឆ្លើយតបនឹងតម្រូវការនៃភារកិច្ច"។
ទិដ្ឋភាពនៃសន្និសីទ |
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជឿជាក់ថា បញ្ហាដែលបានលើកមកពិភាក្សានៅក្នុងសន្និសីទនេះ នឹងក្លាយទៅជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃ ហើយបញ្ហាដែលនៅសេសសល់ក្នុងការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្តនឹងមានវិធានការដោះស្រាយសមស្រប តាមនោះ ធ្វើឱ្យការអនុវត្តច្បាប់កាន់តែមានជំនាញវិជ្ជាជីវៈ និងវិធីសាស្រ្តបំពេញតាមការរំពឹងទុករបស់អ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេស៕