ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួប |
អញ្ជើញផ្តល់ចំលើយរបស់អ្នកបោះឆ្នោតស្តីពីច្បាប់អង្គភាពរដ្ឋបាលពិសេស ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖
“រដ្ឋសភាគាំទ្រនិងលើកសរសើរនូវស្មារតីស្នេហាជាតិ ការយកចិត្តទុកដាក់ស្របច្បាប់របស់អ្នកបោះឆ្នោតចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិដែលរដ្ឋសភាកំពុងពិភាក្សា ប៉ុន្តែកុំឲ្យជនអគតិឆ្លៀតយកក្តីស្នេហាជាតិនោះ ធ្វើជាឧបករណ៍ញុះញូង បណ្តាលការអុកឡុក ជ្រួលច្របល់ក្នុងសង្គម”។
ស្តីពីច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណែត ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមកសាងច្បាប់នេះគឺត្រឹមត្រូវនិងចាំបាច់ សំដៅការពារអធិបតេយ្យភាព ផលប្រយោជន៍ សន្តិសុខជាតិ សុវត្ថិភាពសង្គម៕