(VOVworld)-នារសៀលថ្ងៃទី៥មករានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត
ណាមលោក Nguyen Sinh Hung បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា កម្ពុជាសម្តេចហេងសំរិន និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathoto ដែល ដឹកនាំគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ មកវៀតណាមចូលរួមពិធីរំលឹក
ខួប លើកទី៧០នៃទិវាបោះឆ្នោតសកលដំបូងរបស់រដ្ឋសភាវៀតណាម។
|
ប្រធានរដ្ឋសភា Nguyen Sinh Hungទទួលជួបសន្ទនាជាមួយ
ប្រធានរដ្ឋសភាកម្ពុជាសម្តេចហេងសំរិន |
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិន ប្រធានរដ្ឋសភា
Nguyen Sinh Hungមានបំណងថា រដ្ឋសភាកម្ពុជាបន្តមានការយកចិត្តទុកដាក់ ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ថ្នាក់ដឹកនាំទាំងពីររូប ក៏
បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងសហការចែក រំលែកនូវបទពិសោធលើវិស័យ តាក់តែងច្បាប់និងគាំទ្រគ្នាយ៉ាងសកម្មលើបណ្តា
វេទិការអន្តរជាតិ។
នៅក្នុងជំនួបរវាងប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និង ប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathoto ភាគីទាំងពីរបានអះអាងថា រដ្ឋសភា នៃប្រទេសទាំងពីរនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព រួមទាំងគំាទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាតំបន់និងអន្តរជាតិ។ជាពិសេស
នាពេលខាងមុខ ភាគីទាំងពីរនឹងជ្រួតជ្រៀបព្រមទាំងអនុវត្តប្រកបដោយជោគ
ជ័យ នូវកិច្ចចរចានានាដែលទទួលបាននៅក្នុងសន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំរវាង ការិយាល័យនយោបាយនាខែធ្នូឆ្នាំ២០១៥មុននេះ៕